ស្រ្តីចំណាស់ម្នាក់ ខណៈដែលមានអាការៈមិនស្រួលខ្លួន ដើរទៅរកពេទ្យដល់ផ្ទះ តែមិនបានជួប ប្រាសខ្លួនដេកលើគ្រែកន្លែងលក់ដូរ បែជាគាំងបេះដូងស្លាប់បាត់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១៥នាទីព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ នៅលើគ្រែផ្សារក្រមួន ក្នុងសង្កាត់ឭឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ស្រ្តីរងគ្រោះឈ្មោះយ៉ែម ឡាប អាយុ៦៤ឆ្នាំ មុខរបរកោសខ្យល់និងចាប់សសៃមានទីលំនៅភូមិឃ្លាំងមឿងជេីង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាលមានកូនស្រីម្នាក់ឈ្មោះវី សំណាង អាយុ៤១ឆ្នាំ ជាកសិកររស់នៅជាមួយគ្នា ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុស្រ្តីរងគ្រោះ មានអាការចុកស្ទះ ដង្ហើម ស្រែកថ្ងូរ ដើរទៅរកផ្ទះពេទ្យ ត្រង់ចំណុចខាងលើ តែដោយវេលាមិនទាន់ភ្លឺ ផ្ទះពេទ្យក៏មិនទាន់បើកទ្វារ ទើបស្រ្តីរងគ្រោះដើរត្រឡប់ទៅផ្លូវម្ខាងទៀត ឡើងទៅដេកសម្រាកលើគ្រែ លក់ដូរ ផ្សារក្រមួន អស់រយៈពេលមួយសន្ទុះ ស្រាប់តែប្រទះឃើញស្លាប់បាត់ ទើបភ្ញាក់ផ្អើល រាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យមើលជាក់ស្តែង ។
បេីតាមការឲ្យដឹងពីកូនស្រីរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាម្តាយរបស់គាត់មានជម្ងឺបេះដូងអស់រយៈពេល៤ឆ្នាំហេីយ ។
0 comments:
Post a Comment